• ព័ត៌មានកម្ពុជាប្រចាំថ្ងៃ
 
ព័ត៌មានទាន់ហេតុការណ៍

គួរប្រុងប្រយ័ត្នចំពោះសុភាពបុរស!ការធ្វើ Oral Sex អាចប្រឈមមុខនឹងការឆ្លងជំងឺប្រមេះ

8 ខែមុន     កម្ពុជាប្រចាំថ្ងៃ

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានអះអាងថា ការធ្វើ Oral Sex (រួមភេទដោយតាមមាត់) កំពុងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ការប្រើស្រោមអនាម័យអាចជួយទប់ស្កាត់ បានពីការឆ្លងរោគរាលដាល ។

អង្គការសុខភាពពិភពលោក បានព្រមានថា បើជាអ្នកមានជំងឺប្រមេះ វាពិបាកណាស់ក្នុងការព្យាបាលឲ្យជាសះស្បើយ ហើយករណីជាច្រើនអាចកើតឡើងមិនធម្មតានោះទេ ។

ការចម្លងជំងឺតាមរយៈការរួមភេទ គឺមានការឆ្លងយ៉ាងឆាប់រហ័សបំផុត ហើយមេរោគភាគច្រើនសុំានឹងថ្នាំអង់ទីប៊ីទិក (ថ្នាំសម្លាប់បាក់តេរី) ។

ក្រុមអ្នកជំងឺការបានលើកឡើងថា ស្ថានភាពគឺ "មិនល្អឡើយ" ជាមួយនឹងការប្រើប្រាស់ឳសថថ្មីៗមួយចំនួនដែលហួសកាលកំណត់ត្រូវប្រើប្រាស់ ។

មានពលរដ្ឋប្រមាណ៧៨លាននាក់ បានចាប់យក ឳសថ STI មកប្រើប្រាស់ជារៀងរាល់ឆ្នំា ហើយឳសថប្រភេទនេះអាចបង្កឲ្យមានភាពបាត់បង់ជីវជាតិក្នុងខ្លួន ។

អង្គការសុខភាពពិភពលោក បានធ្វើការវិភាគទៅលើទិន្នន័យ ដែលយកមកពីបណ្តាប្រទេសចំនួន៧៧ ហើយទិន្នន័យបង្ហាញឡើងថា ភាពសុាំនឹងថ្នាំអង់ទីប៊ីយូទិកចំពោះមេរោគបង្កជំងឺប្រមេះ គឺរីកសាយភាយខ្លាំងណាស់ ។

វេជ្ជបណ្ឌិត Teodora Wi មកពីអង្គការសុខភាពពិភពលោកបានលើកឡើងថា មានករណី៣ ក្នុងនោះមាន ជប៉ុន បារាំង និងអេស្ប៉ាញ ដែលជាប្រទេសឆ្លងជំងឺយ៉ាងពេញទំហឹង ហើយមិនអាច ធ្វើការព្យាបាលបានឡើយ ៕


អរគុណចំពោះការចូលមកកាន់គេហទំព័រយើងខ្ញុំ